More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ក្នុងសង្គម មាតាភាពជួបបញ្ហាជាច្រើន
    Posted Tuesday, March 16, 2021 | By: Danin | Posted in  Much More , How to | Read 789


    ពិត​ណាស់​ ការ​ពពោះ​ជាជំហានមួយដែលអាចផ្លាស់ប្ដូរ​ជីវិតរបស់ស្រ្តីទាំងមូល ពោលទាំងសុខភាពរាងកាយ និងសុខភាព​ផ្លូវចិត្ត។​​ជា​ទូទៅ​ អំលុងពេលស្រ្តីកំពុងពពោះ​​តែង​ជួប​ប្រទះ​ការ​ផ្លាស់ប្ដូរ​នៅ​លើ​រាងកាយ​ដូចជា​ ឡើងទម្ងន់ឬសង្វារ សាច់​ដុះ​ ​ជាំ​​​មុខ​នៅ​ពេល​ពពោះ​ សក់​ជ្រុះ​ និង​ការ​ផ្លាស់ប្ដូរ​អារម្មណ៍​ជា​​ញឹកញាប់​ ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​​នៃផ្នែករាងកាយនេះ មួយ​ចំនួន​អាច​​នឹង​មិន​វិល​​ត្រលប់​មក​រក​សភាព​ដើម​វិញ​ឡើយ​។​

    សំណួរមួយសួរថា ស្រ្តីដឹងថាវាពិបាក ផ្តល់ផលអាក្រក់បែបហ្នឹងហើយ ហេតុអ្វីនៅតស៊ូនឹងបន្តវាទៀត? ចម្លើយដ៏ងាយយល់បំផុត គឺគ្មានជម្រើស។ មិនថាសម្រាប់ខ្លួនឯង គ្រួសារនិងសង្គម ការពពោះជាបន្ទុកភារកិច្ចដ៏ចាំបាច់សម្រាប់នាងត្រូវតែធ្វើ។ ប៉ុន្តែអ្វីដែលលះបង់របស់នាង បែរជាគេមិនឱ្យតម្លៃនិងគាំទ្រគាត់ទៅវិញ។ ជាក់ស្តែង៖

     - ពេលនាងត្អូញត្អែរ ហត់នឿយលំបាកពីការមើលថែកូន អ្នកដទៃបែរជាថាឱ្យនាង៖ អ្នកណាប្រាប់ឱ្យមានកូន?

     - ពេលនាងយំព្រោះតែឈឺនឹងរបួសក្រោយពេលសម្រាល អ្នកដទៃបែរជាគិតថា៖ រំអួយម៉្លេះ ម្តេចមិនចេះទ្រាំ?

     - ពេលនាងត្រូវឈប់ធ្វើការងារព្រោះដើម្បីទៅមើលថែកូន អ្នកដទៃយល់ថា៖ នាងខ្ជិល។

     - ពេលនាងចេញទៅធ្វើការងារ ដើម្បីរកលុយចិញ្ចឹមកូន អ្នកដទៃសួរនាង៖ បើចេញពីផ្ទះបាត់ នរណានឹងមើលថែកូននាង?

     - ពេលនាងចង់ទុកកូននៅផ្ទះម្តាយក្មេក អ្នកដទៃយល់ថា៖ សូម្បីកូនខ្លួនឯងក៏ឱ្យអ្នកផ្សេងចិញ្ចឹមដែរ!

     - ពេលនាងនៅផ្ទះ គ្មានការងារធ្វើ បានត្រឹមជាស្ត្រីមេផ្ទះ អ្នកដទៃចោទនាងថា៖ ដេកស៊ីលើប្តី មិនចេះរកចំណូលចូលផ្ទះសោះ!

     - ពេលនាងចង់នៅលីវ លែងចង់បានប្តីឬកូន អ្នកដទៃពេបជ្រាយថា៖ ចាំមើលចាស់ទៅនៅម្នាក់ឯង គ្មានអ្នកមើលថែ ដឹងថាវេទនាបែបណាហើយ!

    វាមានរឿងជាច្រើនទៀត ដែលកើតមកជាស្ត្រីជួបបញ្ហានិងប្រឈមមុខទាំងខ្លួនឯងមិនខុសទាល់តែសោះ! ហើយអ្វីដែលអាក្រក់ជាងនេះ ៩០ភាគរយនៃឃ្លាខាងលើនេះត្រូវបាននិយាយដោយស្ត្រីដទៃទៀត។ កើតជាស្ត្រីដូចគ្នា ហេតុអ្វីបានជាមិនយល់ទុក្ខលំបាកវេទនាដែលជាតិកំណើតស្ពាយមក? បើយើងមិនរៀនចេះគាំទ្រគ្នាទៅវិញទៅមក ថាតើចាំនរណាគេគាំទ្រឱ្យតម្លៃពួកយើង? សូមលុបបំបាត់ការរើសអើងស្រ្តី ហើយផ្តល់និងយល់តម្លៃពីការពលីរបស់ពួកគាត់៕
    (all readers's comments can help improve the information, as well as better social)