កាលពីថ្ងៃទី ១២កក្កដាម្សិលម៉ិញក្នុងផេកហ្វេសប៊ុក វិទ្យាល័យអង្គរបានផូសជាសាធារណៈអោយបានជ្រាបថា វិទ្យាល័យអង្គរនៅតែរក្សាឈ្មោះដើមដដែលមិនធ្វើការផ្លាស់ប្តូរនោះទេ ។
ដោយបានសរសេរថា៖នាយកវិទ្យាល័យអង្គរ សូមជម្រាបជូនដំណឹងដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា៖ វិទ្យាល័យអង្គរនឹងមិនមានការប្ដូរឈ្មោះ ឬបន្ថែមឈ្មោះថ្មីទេគឺនៅតែរក្សាឈ្មោះជា វិទ្យាល័យអង្គរ ដដែល។ សូមអរគុណ!!!
មុនថ្ងៃប្រកាសថា មិនបានប្តូរឈ្មោះវិទ្យាល័យអង្គរ គឺមានសារបង្ហោះតាមបណ្តាញសង្គម ហ្វេសប៊ុកមួយចំនួន ព្រមទាំងមានបងប្អូនអ្នកលេងហ្វេសប៊ុកមួយចំនួនបានcomment មិនយល់ព្រមជាមួយការប្តូរឈ្មោះនោះទេ ព្រោះចង់រក្សា ដោយសារចង់ទុកជាប្រវត្តិនៃឈ្មោះដើម របស់វិទ្យាល័យមួយនេះផង ។ បន្ទាប់ពីមានគ្រូបង្រៀននិងសិស្សមួយចំនួននៅវិទ្យាល័យអង្គរ សម្ដែងការមិនពេញចិត្ដ ដែលអាជ្ញាធរខេត្ដនេះឲ្យក្រសួងអប់រំប្ដូរឈ្មោះសាលារបស់ពួកគេទៅជាវិទ្យាល័យ តេជោ ហ៊ុន សែន ដោយថា វិទ្យាល័យនេះជានិមិត្ដសញ្ញានៃខេត្ដសៀមរាប។
គ្រូបង្រៀននៅវិទ្យាល័យអង្គរមួយរូបលោក ហ៊ាប សុថាន Hiep Sothan បានសរសេរនៅតាមបណ្ដាញសង្គមរបស់លោកថា គ្រូបង្រៀននិងសិស្សនៃវិទ្យាល័យអង្គរ មិនចង់ឲ្យប្ដូរឈ្មោះវិទ្យាល័យនេះ ទៅជា «វិទ្យាល័យតេជោ ហ៊ុន សែន អង្គរ» នោះទេដោយថា វិទ្យាល័យនេះជាកេរតំណែលរបស់សម្ដេច សីហនុ ដែលព្រះអង្គបានកសាងឡើងតាំងពីឆ្នាំ១៩៦៧។ លោកបន្ដថា ក្រសួងអប់រំ យុវជន និងកីឡា គួរដាក់ឈ្មោះអ្នកកសាងបន្ថែមនៅលើអគារសិក្សាវិញ។
លោកសរសេរនៅលើហ្វេសប៊ុកថា «ក្នុងនាមខ្ញុំជាគ្រូបង្រៀនក៏ដូចជាសិស្សនៃវិទ្យាល័យអង្គរ សូមគោរពដល់សម្ដេច មេត្តារក្សាទុកនូវឈ្មោះវិទ្យាល័យអង្គរដដែល ដែលជាឈ្មោះតំណាងខេត្តសៀមរាប តំណាងប្រទេសកម្ពុជា ជាបេតិកភណ្ឌពិភពលោក បើផ្លាស់ប្ដូរឬបន្ថែមមានផលប៉ះពាល់ដ៏ច្រើនគួរដាក់ឈ្មោះនៅលើអគារសិក្សាវិញល្អជាង ជាគុណបំណាច់ដ៏ថ្លៃថ្លា។ គួរពុំគួរ សូមគោរពដ៏ជ្រាលជ្រៅអំពីខ្ញុំក៏ដូចជាសិស្សានុសិស្សដែលកំពុងមានការជ្រួលច្របល់រឿងឈ្មោះសាលាជាកេរតំណែលរបស់សម្ដេចព្រះបរមរតនកោដ្ឋតាំងពីឆ្នាំ១៩៦៧មកម្ល៉េះស្រឡាញ់ឈ្មោះថា វិទ្យាល័យ អង្គរ»។

(all readers's comments can help improve the information, as well as better social)