ភ្នំពេញ ៖ គិតមកដល់ម៉ោង ៩ព្រឹក ថ្ងៃទី ២៨ ខែមីនានេះ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលបើករថយន្តបុករះបញ្ច្រាសទិសនៅលើ ផ្លូវ ព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក កំពុងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមិនទាន់ដឹងខ្លួននៅ ឡើយទេ។
តាមការបញ្ជាក់របស់គ្រូពេទ្យ ស្ថានភាពជនបង្ក មានសភាពធ្ងន់ធ្ងរណាស់ សង្ឃឹមតិចក្នុងការសង្គ្រោះជីវិត ដោយសារលលា ក្បាលបែកនិងកក់ឈាមក្នុងខួរក្បាល និយាយរួមប៉ះពាល់ផ្នែកក្បាលធ្ងន់ធ្ងរតែម្តង។ ពាក់ពន្ធ័នឹងស្ថានភាព របស់ជនបង្ករនេះ សាច់ញាតិសុំមិននិយាយអីទាំងអស់ ដោយពួកគាត់បញ្ជាក់ថា កូនចៅគាត់កំពុងសង្គ្រោះនឹងមានទុក្ខ។
បើតាមការបញ្ជាក់ពីលោក សែម គន្ធា នាយរងការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ បានអោយដឹងថា ជនបង្ករូបនេះ មានឈ្មោះ មាស សុខហេង មានមុខរបរជាអ្នកលក់ទូរសព្ទ័ដៃនៅចាក់អង្រែក្រោម ម្ចាស់រថយន្ត Camry ឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2M-2245 ។ ចំណែកជនរង់គ្រោះដែលស្លាប់បាត់បង់ជីវិតបីនាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ទី១ឈ្មោះ សុខ ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាពលករសំណាក់ស្រុកនៅប្រទេសកូរ៉េ ទី២ ឈ្មោះ សេង អាន ស្រី អាយុ៣២ឆ្នាំ នឹងទី៣ ណាស្រីនីន ភេទស្រី អាយុ២៣ឆ្នាំ ។ ត្រូវបានប្រជាពលរដ្ឋកើតការខឹងសប្បារនិងបាននាំគ្នាវាយទាត់ធាក់ស្ទើរស្លាប់ ហើយរថយន្តត្រូវបានវាយកម្ទេចខូចខាតស្ទើរទាំងស្រុង។
ហេតុការណ៏ដ៏គួរអោយរន្ធត់នេះ បានបណ្តាលឲ្យស្ត្រី២នាក់ និងបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយតាមកា របញ្ជាក់ពីនាយផ្នែកចរាចរណ៍រាជធានីភ្នំពេញ មកដល់ព្រឹក ថ្ងៃទី ២៨ ខែមីនានេះ ជនរងគ្រោះសរុប៩នាក់ កំពុងសង្គ្រោះ ដោយ៥នាក់សម្រាកក្នុងមន្ទីរពេទ្យរុស្សី ៣នាក់ ទៀតនៅមន្ទីរពេទ្យកាល់ ម៉ែត្រ នឹងម្នាក់ទៀតនៅ មន្ទីរពេទ្យ ឯកជន។
សូមបញ្ជាក់ថា រឿងដែលកាន់តែខ្លោចផ្សានិងលើសពីអាណិតទៀតនោះគឺនារីម្នាក់ក្នុងចំណោមសពនារីរងគ្រោះទាំងពីរ គឺនារីទី១ នៅសល់តែជាងមួយខែទៀតតែប៉ុណ្ណោះគឺដល់ថ្ងៃចូលរោងការហើយ ខណៈដែលនារីទី២ សល់តែ៥ ថ្ងៃទៀតប៉ុណ្ណោះនឹង ត្រូវត្រឡប់ទៅប្រទេសកូរ៉េវិញព្រោះគាត់ជាពលករធ្វើការនៅទីនោះ ហើយនារីទាំងពីជាបងថ្លៃប្អូនថ្លៃ ហើយបុរស ដែលស្លាប់គឺ ត្រូវជាពូ របស់អ្នកទាំងពីរនេះ។ បើយោងតាមសាច់ញាតិរបស់ជនរងគ្រោះទាំងបីនាក់បានបញ្ជាក់ថា មុនពេលកើតហេតុ អ្នកទាំង៣ បានធ្វើដំណើរមកពីយកផ្លែស្វាយពីគូដណ្តឹងដែលម្តាយក្មេករបស់នារី ទី ១ ផ្ញើរមក ដោយធ្វើដំណើរជិតដល់ផ្ទះហើយ សល់តែប្រហែលពីបីរយម៉ែតទៀតប៉ុណ្ណោះ តែជាអកុសលស្រាប់តែជួបហេតុការណ៏អាក្រក់បែបនេះតែម្តង។
ជុំវិញករណីនេះ យោងតាមច្បាប់ស្តីពីចរាចរណ៏ផ្លូវគោកត្រង់មាត្រា៨៥ ចែងថា ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឫមិនគោរពកាតព្វកិច្ចដែលបទបញ្ញាត្តិស្តីពីចរាចរណ៍ផ្លូវគោកបណ្តាលអោយស្លាប់មនុស្សច្រើននាក់ ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារ ពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ២៥លាន រៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឫច្រើន ដូចមានចែងក្នុងមាត្រា៥៣ នៃក្រមព្រហ្មទណ្ឌ។

(all readers's comments can help improve the information, as well as better social)