More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ឯកឧត្តម ហង់ ជួន​ណារ៉ុន៖​ ​សិស្ស​ស្រី​ភាគ​ច្រើន​រៀន​ពូកែ​ជា​ងសិស្ស​ប្រុស​​ដាច់​តែ​ម្ដង​
    Posted Thursday, March 23, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 2319


    ថ្លែង​សន្និបាត​បូក​សរុប​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០១៥-២០១៦ និង​លើក​ទិស​ដៅ​ឆ្នាំ​សិក្សា ២០១៦-២០១៧ ​ឯកឧត្ដម​បណ្ឌិត​ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន និង​កីឡា​​ ​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​លទ្ធផល​សិក្សា​ក្នុង​ប្រទេស​កម្ពុជា មិន​ថា​តាម​សាកលវិទ្យាល័យ ឬ​វិទ្យាល័យ​នោះ​ទេ ​សិស្ស​ស្រី​គឺ​មាន​លទ្ធផល​សិក្សា​ល្អ​ប្រសើរ​ជាង​សិស្ស​ប្រុស​ដាច់​តែ​ម្ដង​។

    រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន និង​កីឡា​​ បញ្ជាក់​ថា មូលហេតុ​បាន​ជា​សិស្ស​ប្រុស​រៀន​ចាញ់​សិស្ស​ស្រី ព្រោះ​ សិស្ស​ប្រុស​ភាគ​ច្រើន​មិន​សូវ​ផ្ដោត​លើ​ការ​សិក្សា​ប៉ុន្មាន​ទេ គឺ​ចូលចិត្ត​លេង​ច្រើន​​មិន​សូវ​មាន​សមាធិ​ក្នុង​ការ​សិក្សា​។ ​ការ​លេង​ច្រើន​របស់​សិស្ស​ប្រុស​​នេះ ឯកឧត្ដម​បណ្ឌិត​ ហង់ ជួន​ណារ៉ុន សំដៅ​ទៅ​លើ​ទូរសព្ទ​ទំនើបៗ លេង​ហ្គេម ហ្វេស​ប៊ុក Line Instagram ជា​ដើម​ដែល​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​ការ​សិក្សា​ធ្លាក់​ចុះ​។

    ចំពោះ​មូលហេតុ​បាន​ជា​សិស្ស​ស្រី រៀន​ពូកែ និង​មាន​លទ្ធផល​សិក្សា​ល្អ​ជាង​សិស្ស​ប្រុស​នោះ ព្រោះ សិស្ស​ស្រី មាន​ការ​តាំង​សមាធិ​ក្នុង​ការ​សិក្សា​ល្អ​ជាង​។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សិស្ស​ស្រី​ភាគ​ច្រើន​មិន​សូវ​លេង​ច្រើន ​បើ​ជា​អ្នក​រៀន​គឺ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​បាន​ល្អ​ជាង​សិស្ស​ប្រុស​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ ក្រសួង​អប់រំ​ យុវជន និង​កីឡា​​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ពង្រឹង​ទៅ​គុណភាព​អប់រំ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​កែប្រែ​ និង​អភិវឌ្ឍ​កម្មវិធី​​សិក្សា​ជា​ច្រើន​ ធ្វើ​យ៉ាង​ណា​ឱ្យ​សិស្ស​ទទួល​បាន​គុណភាព​អប់រំ​ដ៏​ពិត​ប្រាកដ​។ ​ជាក់​ស្ដែង​កាល​ពី​ពេលថ្មីៗ​នេះ ក្រសួង​ទើប​តែ​ចេញ​កម្មវិធី​សិក្សា​មុខ​វិទ្យា គណិតវិទ្យា​ឱ្យ​សិស្ស​សិក្សា​តាម​រយៈ​ទូរសព្ទ​ ហើយ​បន្ថែម​លើស​ពី​នេះ​ទៀត​សូម្បី​ការ​យក​វត្តមាន​សិស្ស​ក៏​ធ្វើ​ទៅ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែរ៕​
    (all readers's comments can help improve the information, as well as better social)