មូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) បានរិះគន់ខ្លាំងៗចំពោះក្រុមហ៊ុនអាមេរិក Ambrosia ដែលប្រមូលទិញទឹកដោះស្ត្រីខ្មែរ យកទៅផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សានៅអាមេរិក ។ UNICEF ចាត់ទុកថា ជំនួញបែបនេះ គឺជាការបឺតជញ្ជក់ញើសឈាមរបស់ស្ត្រីក្រីក្រ ដើម្បីផលប្រយោជន៍ខ្លួនប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់ The Guardian។
អង្គការ UNICEF បានបញ្ជាក់ថា ទឹកដោះគឺជាតម្រូវសំខាន់ពិតមែន សម្រាប់ស្ត្រីដែលមិនអាចផ្ដល់ទឹកដោះគ្រប់គ្រាន់ដល់កូនរបស់ពួកគេ នៅក្នុងសហអាមេរិក ។ ប៉ុន្តែតម្រូវការរបស់ស្ត្រីទាំងនោះ គឺវាមិនបានផ្តល់ប្រយោជន៍ដល់ស្ត្រីដែលរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ក្នុងការបូមទឹកដោះលក់ដើម្បីចំណូលបន្តិចបន្តួចសម្រាប់ចិញ្ចឹមកូនរបស់ពួកគាត់នោះទេ។ ផ្ទុយទៅវិញអង្គការ UNICEF បានព្រមានថា ការបន្តឲ្យក្រុមហ៊ុន Ambrosia ទិញទឹកដោះស្ត្រីខ្មែរទៅផលិតជារបបអាហារសម្រាប់កុមារ នៅក្នុងទីផ្សារអាមេរិកនេះ វានឹងធ្វើឲ្យស្ត្រីខ្មែរទាំងនោះមានបញ្ហាសុខភាព។ ហើយកូនរបស់ពួកគេក៏មិនអាចទទួលបានទឹកដោះគ្រប់គ្រាន់ពីម្ដាយផងដែរ នៅពេលដែលស្ត្រីខ្មែរទាំងនោះបូមទឹកដោះខ្លួនលក់ ដោយមិនបានទទួលអាហារបរិភោគសមរម្យ សម្រាប់ផ្គតផ្គង់កម្លាំងវិញ។
អង្គការ UNICEF បានចេញមុខថ្គោលទោសចំពោះក្រុមហ៊ុន Ambrosia ដែលមានមូលដ្ឋាននៅរដ្ឋ Utah សហរដ្ឋអាមេរិកមួយនេះ ដោយស្នើឲ្យរដ្ឋាភិបាលកម្ពុជា ចុះអន្តរាគមន៍ទប់ស្កាត់បញ្ហានេះជាបន្ទាន់។ មន្ត្រីអង្គការ UNICEF ប្រចាំកម្ពុជា ដែលត្រូវបានស្រង់សម្តីដោយសារព័ត៌មាន AP បានបញ្ជាក់ដូច្នេះថា៖«ក្រុមហ៊ុនផលិតទឹកដោះនេះ មិនគួរឲ្យមានដំណើការប្រមូលទិញទឹកដោះពីស្ត្រីខ្មែរទេ ព្រោះវាជាជំនួញដែលបឺតជញ្ជក់ញើសឈាមរបស់ស្ត្រីក្រីក្រ ដើម្បីផលចំណេញរបស់ពួកគេនោះទេ។ ពីព្រោះទឹកដោះគឺជាកោសិការបស់មនុស្ស ដូចជានឹងសរសៃឈាមផងដែរ ដូច្នេះជំនួញបែបនេះ គួរតែត្រូវបានហាមឃាត់»។
ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន បានចុះហត្ថលេខា ហាមឃាត់ជំនួញរបស់ក្រុមហ៊ុន Ambrosia នេះ ឲ្យបញ្ឈប់ការនាំចេញបណ្ដោះអាសន្នសិន ដោយតម្រូវឲ្យមានការសុំច្បាប់ពីក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។ ហើយក្រសួងសេដ្ឋកិច្ច ក៏នឹងប្រជុំពិភាក្សាគ្នាថា តើគួរតែអនុញ្ញតឲ្យក្រុមហ៊ុនបន្តដំណើការទិញទឹកដោះស្ត្រីខ្មែរទៀត ឬក៏បញ្ឈប់ផងដែរ។ នេះបើតាមអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករលោក គុន ញឹម ។
ក្រុមហ៊ុន Ambrosia ដែលមានមូលដ្ឋាននៅរដ្ឋ Utah សហរដ្ឋអាមេរិក បានចាប់ផ្ដើមដំណើការ នាំចេញទឹកដោះមនុស្ស ទៅលក់នៅទីផ្សាអាមេរិកដំបូងគេបង្អស់ សម្រាប់មាតាដែលត្រូវការទឹកដោះ ជំនួសរបបអាហាររបស់កូនពួកគេ ជាពិសេសស្ត្រីដែលកង្វះទឹកដោះ។ ក្រុមហ៊ុននេះ បានដើរប្រមូលទិញទឹកដោះនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាងមួយឆ្នាំហើយ ដោយយកទៅក្លាស្សេឲ្យបានល្អ មុននឹងនាំចេញទៅលក់ក្នុងទីផ្សារអាមេរិក ដែលជាទីកន្លែងយកទឹកដោះទៅកម្ចាត់មេរោគ ហើយលក់ក្នុងតម្លៃ២០ដុល្លារ ក្នុងមួយកញ្ចប់ ដែលមានរង្វាស់១៤៧មីល្លីលីត្រ៕

(all readers's comments can help improve the information, as well as better social)