ភ្នំពេញ៖ អ្នកបើកបរយានយន្តមិនគោរពភ្លើងសញ្ញាចរាចរណ៍ ឬបើកបរបញ្ចៀសទិសចរាចរណ៍ ឬបើកបរជាន់គំនូសបង្ហូតកណ្តាលទ្រូងផ្លូវនឹងរងការពិន័យប្រាក់ពីចំនួន ២ម៉ឺន៥ពាន់រៀល ដល់ ១សែនរៀល។ នេះបើតាមមាត្រា៨ នៃអនុក្រឹត្យស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។
តាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ថ្មី រដ្ឋាភិបាលបានកំណត់ពិន័យចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្តទឹកប្រាក់ចំនួន ២៥០០០ (ពីរម៉ឺនប្រាំពាន់)រៀល, អ្នកបើកបរយានយន្តធុនស្រាលចំនួន ៥០០០០ (ប្រាំម៉ឺន) រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួន ១០០ ០០០ (មួយសែន) រៀល។
ក្រៅពីការបើកបរយានយន្តល្មើសច្បាប់ចរាចរណ៍មួយខាងលើ អ្នកបើកបរនឹងរងការពិន័យចំនួនទឹកប្រាក់ដូចគ្នា ប្រសិនបើពួកគេបើកបរយានយន្តល្មើសក្នុងករណីដូចជា ក, អ្នកបើកបរយានយន្តបើកបរដោយពុំមានលិខិតអនុញ្ញាតអាជីវកម្ម ឬប្រើលិខិតធ្វើអាជីវកម្មហួសសុពលភាព។ ខ, អ្នកបើកបរយានយន្តមិនគោរពតាមលក្ខខណ្ឌសុខភាពដែលតម្រូវឲ្យពាក់វ៉ែនតា។ គ, អ្នកបើកបរយានយន្តខុសទិសដែលតម្រូវឲ្យធ្វើចរាចរណ៍ ឬបើកបរជាន់គំនូសបង្ហូតកណ្តាលទ្រូងផ្លូវ។ ឃ, អ្នកបើកបរយានយន្តហួសល្បឿនកំណត់ចាប់ពី ៣០ ទៅ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង។ ង, អ្នកបើកបរយានយន្តល្មើសនឹងការជៀស ការបត់ និងការជែង។
អនុក្រឹត្យបន្តទៀតថា ច, អ្នកបើកបរយានយន្តល្មើសនឹងសិទ្ធិអាទិភាពនៅផ្លូវប្រសព្វ។ ឆ, អ្នកបើកបរយានយន្តល្មើសនឹងការប្រើ ប្រាស់ភ្លើងបំភ្លឺ ឬកែច្នៃភ្លើងបំភ្លឺ ឬភ្លើងសញ្ញានៃយានមិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសជាតិ។ ជ, អ្នកបើកបរយានយន្តដែលមិនមាន ឬមិនដំណើរការភ្លើងបំភ្លឺ ឬភ្លើងសញ្ញានៃយាន។ ឈ, អ្នកបើកបរយានយន្តមិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ឬក្រហមភ្លឹបភ្លែតៗ ។ ញ, អ្នកបើកបរយានយន្តមិនគោរពផ្លាកសញ្ញាហាមឃាត់ ឬផ្លាកសញ្ញាបញ្ជា ឬផ្លាកសញ្ញាសិទ្ធិអាទិភាព ឬគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់។ ដ, អ្នកបើកបរយានយន្តប្រព្រឹត្តមិនរាងចាលនូវអំពើល្មើសស្តីពី ការឈប់ ឬចត។ ឋ, អ្នកបើកបរយានយន្តប្រើប្រាស់សំបកកង់សឹកលើសកម្រិតកំណត់ ឬរហែក ឬប្រេះ ឬប៉ោង។ ឌ, អ្នកបើកបរយានយន្តមិនគោរពសញ្ញាបញ្ហាចរាចរណ៍របស់ភ្នាក់ងារនគរបាលចរាចរណ៍។ ឍ, អ្នកបើកបរយានយន្តផ្ទុកទំនិញល្មើសនឹងចំណុចទី១ ទី២ ទី៣ ទី៤ ទី៥ ក្នុងមាត្រា៥៦ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងចំណុចចុងក្រោយ គឺ អ្នកបើកបររថយន្តធុន ធ្ងន់ដែលគ្មានរនាំងសុវត្ថិភាព ឬមានរនាំងសុវត្ថិភាពមិនត្រឹមត្រូវតាមបណ្តោយតួរថយន្តខាងក្រោម ឬគ្មាន គន្លឹះសុវត្ថិភាពសម្រាប់ភ្ជាប់កុងតឺន័រ ឬគន្លឹះសុវត្ថិភាពសម្រាប់ភ្ជាប់កុងតឺន័រមិនដំណើរការ។
តាមអនុក្រឹត្យចុះនៅថ្ងៃទី២១ មីនានេះ ឪពុកម្តាយ ឬអាណាព្យាបាល ត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើរបស់អនីតិជនដែលមានអាយុ ក្រោម ១៥ឆ្នាំដែលបានប្រព្រឹត្តល្មើសនឹងអនុក្រឹត្យ។ អនុក្រឹត្យដដែល បានបញ្ជាក់ថា បុគ្គលដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់មន្ត្រីមានសមត្ថកិច្ចពេលអនុវត្តច្បាប់ មានសិទ្ធិប្តឹងតវ៉ារយៈពេល ៣០ថ្ងៃយ៉ាងយូ គិតពីថ្ងៃទទួលបង្កាន់ដៃអន្តរការណ៍ ទៅប្រធានអង្គភាពដែលគ្រប់គ្រងមន្ត្រីអនុវត្តនោះផ្ទាល់នៅទូទាំងប្រទេស៕

(all readers's comments can help improve the information, as well as better social)