More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • នាងក្រមុំ​លង់​ស្នេហ៍​ប្តី​គេ ដេក​គ្រែ​មួយ​៣​នាក់​រយៈពេល​៥​ឆ្នាំ ម្តាយ​ប្តឹង​ចាប់​ទាំង​៣
    Posted Tuesday, March 14, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 5628


    ខេត្ត​ប៉ៃលិន ៖ មកពី​និស្ស័យ ឬ​ព្រហ្ម​លិខិត​ទៅ​ណ៎​? បានជា​នារី​ក្រមុំ​ម្នាក់​មិនអាច​គេច​បាន ព្រោះតែ​ស្រឡាញ់​ប្តី​របស់គេ​ស្ម័គ្រស្មោះ​ខ្លាំងពេក បាន​ស៊ូទ្រាំ​រួមរស់​ជាមួយ​ប្រព​ន្ឋ​ដើម អស់​រយៈពេល​ជាង​៥​ឆ្នាំ តែ​ទីប​ញ្ជ​ប់​ស្ត្រី​ជា​ម្តាយបង្កើត​បាង​ក្រមុំ​ខកចិត្ត និង​ខឹង​កូន​មិន​ត្រឡប់មកផ្ទះ ក៏​ប្តឹង​សមត្ថកិច្ច​ពីបទ​បង្ខាំង​ទុក និង​ជួញដូរ​មនុស្ស​ខុសច្បាប់ ។​

    ​លោក​ពេញ វិបុល ព្រះរាជអាជ្ញារង នៃ​សាលាឧទ្ធរណ៍ បានឱ្យដឹងថា បន្ទាប់ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​បានទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ជា​ម្តាយ​ប​ញ្ចូ​ន​អោយ​លោក ទើប​លោក រួម​នឹង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះទៅ​ស្រាវជ្រាវ​ភ្លាមៗ នៅក្នុង​ខេត្ត​ប៉ៃលិន មាន​ករណី​នាំចេញ​មនុស្ស​មិន​ស្របច្បាប់ និង​ចាប់​បង្ខាំង​ទុក​ក្មេងស្រី អាយុ​១៦​ឆ្នាំ​ម្នាក់ នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​

    ​នៅ​ល្ងាច​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៧ លោក​វរសេនីយ៍ទោ អេង ភាវ នាយការិយាល័យ​នគរបាល ប្រឆាំង​ការជួញដូរ​មនុស្ស និង​លោក​អនុសេនីយ៍ទោ យ៉ែម សារិទ្ធ នាយរង​ការិយាល័យ រួមជាមួយ​លោក​ពេញ វិបុល ព្រះរាជអាជ្ញារង បាន​ចុះ​ទៅដល់​លំនៅឋាន​ម្ចាស់ផ្ទះ​ខាងលើ ។ ពេលទៅដល់​ទីតាំង​ខាងលើ (​ជា​កន្លែង​បង្ខាំង​ទុក​) ហើយក៏​ជា​ផ្ទះ​របស់​បុរស​ជាប់ចោទ​នោះដែរ ។ បុរស​ជាប់ចោទ​មានឈ្មោះ​ហ៊ី​វ វណ្ណា អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ និង​បាន​ជួប​នារី​២​នាក់ ម្នាក់​ឈ្មោះ​លន់ និមល អាយុ​២០​ឆ្នាំ (​ជា​កូនស្រី​ដែល​ម្តាយ​ប្តឹង​ថា ត្រូវគេ​ចាប់​បង្ខាំង​) និង​ម្នាក់ទៀត​ឈ្មោះ​ជុំ ចន្ទ្រា អាយុ​២៨​ឆ្នាំ (​ជា​ប្រពន្ធដើម​) ក៏ត្រូវ​កម្លាំង​ធ្វើការ​សាកសួរ​លើ​នារី​ឈ្មោះ​លន់ និមល នៅនឹងកន្លែង​កើតហេតុ​ទើប​ដឹងថា ការពិត​ស្ត្រី​ជា​ម្តាយ​នោះ​និយាយ​មួលបង្កាច់​បង្ខូច ដោយ​គ្មាន​ការចាប់​បង្ខាំង​ទុក​អ្វី​នោះទេ ។​

    ​នៅ​អំឡុងពេល​សាកសួរ ជនរងគ្រោះ​ឈ្មោះ លន់ និមល បាន​រៀបរាប់ថា រឿងនេះ​មិន​ពិត​ដូច​ពាក្យ​ម្តាយ​នាង​បាន​ប្តឹងទៅ​អគ្គព្រះរាជអាជ្ញា​រង​នៃ​សាលាឧទ្ធរណ៍​ទេ គឺ​រូបនាង​បាន​ស្រឡាញ់គ្នា និង​រស់នៅ​ជាមួយ​បុរស​នោះ ធ្វើជា​ប្រព​ន្ឋ​ចុង​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ ពុំមាន​នរណាម្នាក់​ចាប់​បង្ខាំង​នាង​ទុក​ឡើយ ។ នាង​ថា ហេតុការណ៍​នេះ​កើតឡើង​គឺ​ដោយសារ​ម្តាយ​នាង​បាន​ខឹងសម្បារ​នឹង​រូបនាង មិន​ត្រឡប់ទៅផ្ទះ​វិញ ដោយ​នាង​សុខចិត្ត ព្រម​ធ្វើជា​ប្រពន្ធចុង ។​

    ​ទោះជា​យ៉ាងនេះ​ក្តី មនុស្ស​ទាំង​៤​នាក់​ត្រូវបាន​សម្របសម្រួល​ត្រូវរ៉ូវ​គ្នា​វិញ ក្រោយ​មានការ​បំភ្លឺ​ពី​នារី​រងគ្រោះ​រួចមក បច្ចុប្បន្ន​នាង​កំពុង​រស់នៅ​ក្នុងនាម​ជា​ប្រព​ន្ឋ​ចុង ជាមួយ​ប្តី និង​ប្រពន្ធដើម យ៉ាង​សុខសាន្ត​នៅក្រោម​ដំបូលផ្ទះ​តែមួយ​ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃ​លិ​៕
    (all readers's comments can help improve the information, as well as better social)