More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ហាម​នាំចូល​បន្លែ​ពី​យួន​៣​មុខ​មាន​គីមី ឥឡូវ​រកឃើញ​មាននៅ​លើ​ខ្ទឹមស និង​ខ្ទឹមក្រហម ថែមទៀត​
    Posted Tuesday, March 14, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 3165


    ​ខេត្ត​ត្បូងឃ្មុំ ៖ កាលពី​រសៀល​ថ្ងៃទី​១០ មីនា នេះ​រថយន្ត​ពិសោធន៍​ចល័ត របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​សហការ​និង​សម្របសម្រួល​ពី​ប្រធាន​ទីស្នាក់ការ​ច្រកទ្វារ​ត្រពាំង​ផ្លុ​ង ធ្វើ​ការចុះ​ត្រួតពិនិត្យ​បន្លែ​ផ្លែឈើ មានដូចជា ក្រូចឆ្មារ ខ្ទឹមក្រហម ការ៉ុត ប៉េងប៉ោះ ម្ទេស​ប្លោក ខ្ទឹមស ខ្ទឹមបារាំង ត្របែក និង​បន្លែ​ផ្លែឈើ ជាច្រើន​មុខ​ទៀត ដែល​ឈ្មួញ​បាន​ដឹកនាំ​ចូល​តាម​រថយន្ត និង​រ៉ី​ម៉ក​ម៉ូតូ នាំចូល​ពី​ប្រទេស​វៀតណាម ដើម្បី​ជៀសវាង​ឲ្យ​បាន​ដាច់ខាត នូវ​ការ​នាំចូល​បន្លែ​ផ្លែឈើ ដែល​ខូចគុណភាព ជាពិសេស​ផ្ទុក​នូវ​សារ​ធាតុគីមី ដែល​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​អ្នក​ទទួលទាន ។​

    ​ការចុះ​ត្រួតពិនិត្យ​នេះ​ដោយ​ប្រើ​ឧបករណ៍ Test kit វិភាគ​លើ​បន្លែ​-​ផ្លែឈើ​ទាំងនោះ គឺ​បាន​ប្រទះឃើញ​សំណល់​ថ្នាំ​សំលាប់​សត្វល្អិត​មាន​នៅលើ ខ្ទឹមក្រហម និង​ខ្ទឹមស ដែលជា​សារធាតុ​គីមី មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ ព្រោះ​សារធាតុ​គីមី​ទាំងនោះ​វា​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​ដូចជា​ធ្វើអោយ​ថប់ដង្ហើម​ហប់ៗ និង​រលាក​បំពង់ក​ជាដើម​។​ល​។​

    ​សូម​រំលឹកថា កាលពី​រសៀល​ថ្ងៃទី​១ មីនា ២០១៧ មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ទៅលើ​បន្លែ ផ្លែឈើ​ចំនួន​២៨​មុខ ដែល​នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​ទ្វេភាគី​អន្តរជាតិ​ភ្នំ​ដិ​ន ដោយ​ក្នុងនោះ មាន​បន្លែ​៣​មុខ ត្រូវបាន​រកឃើញថា មាន​ផ្ទុក​នូវ​សារ​ធាតុគីមី ដែលជា​ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត​ដដែល​ខាងលើនេះ មាន​នៅលើ ផ្លែ​ម្ទេស ស្លឹក​កា​ឆាយ និង​ស្លឹក​ខ្ទឹម ៕
    (all readers's comments can help improve the information, as well as better social)