ភ្នំពេញ៖ រាំម៉េចហ្នឹង? រាំអញ្ចេក អញ្ចេក អញ្ចេក អញ្ចេក ទំនុកច្រៀងក្នុងបទថ្មីសម្រាប់ចូលឆ្នាំខ្មែរ។ ច្រៀងដោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ច្រៀងរួមគ្នាជាមួយកញ្ញា ឱក សុគន្ធកញ្ញា ដែលផលិតកម្មរស្មីហង្សមាសទើបចេញ ក្នុងហ្វេសប៊ុកឥឡូវនេះបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីអ្នកដែលនិយមលេងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក កន្លងមក សង្កេតឃើញថាឡូយឡើងកប់សប្បាយរាំញាក់សាច់ហ្ម៎ង។
ស្រាប់តែថ្មីៗផលិតកម្ម សាន់ដេ ក៏បានចេញនូវបទថ្មីសម្រាប់ចូលឆ្នាំខ្មែរខាងមុខនេះផងដែរ ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងជាងនេះ គឺឃើញមានវត្តមានរបស់តារាចម្រៀងស្រី សំលេងស្រទន់ កញ្ញា ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោក ខេមរៈ សិរីមន្ត បានចាប់ដៃគូគ្នាម្ដងទៀតសារជាថ្មី សម្រាប់បទថ្មីមានចំណងជើងថា ''ស្រុកខ្ញុំគេរាំតែអញ្ជឹង'' ដឹងតែរាំឡើងហ៊ុយដីហើយលើកនេះ។ រីករាយជាមួយបទថ្មី សម្រាប់អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ!!
ចូលឆ្នាំខ្មែរ ឆ្នាំនេះដឹងតែសប្បាយខ្លាំងទៀតហើយ រាំពេញភូមិតែម្តង តោះស្ដាប់បទថ្មីនេះ ទាំងអស់គ្នា

(all readers's comments can help improve the information, as well as better social)