More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • អក្សរសិល្ប៍​រឿង​៖ ព្រះអាទិត្យ​ថ្មី​រះ​លើ​ផែនដី​ចាស់ (​ភាគ​ទី​៣)
    Posted Friday, March 03, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Entertainment , Movies | Read 2221


    សង្ខេប​រឿង​៖ ​សួន សម ជា​កូនប្រុស​របស់​លោកពូ សួន សុខ និង មីង​សន កសិករ​នៅ​ភូមិបរ​វិល ស្រុក​សង្កែ​ខេត្តបាត់ដំបង​។ កាលពី​ឆ្នាំ ១៩៤៩ ពូ​សុខ ត្រូវ​ទាហាន​បារាំង​ចាប់យក​ទៅធ្វើ​ទា រុណ​កម្ម​នៅ​ស្រុក​អាចម៍​រមាស​រហូតដល់​បាត់បង់​ជីវិត​ដោយ គេ​ចោទថា​គាត់​ចូល​ដៃ​ជាមួយ ខ្មែរឥស្សរៈ​។ មរណៈភាព​របស់​ឳ​ពុក​បាន​បង្ខំ​អោយ សម បញ្ឈប់​ការសិក្សារ​ត្រឹម​ថ្នាក់ ឧ​ត្ត​ម ដ្ឋា​ន ដើម្បី​មក​ធ្វើស្រែ​ចំការ ជាមួយ​ម្តាយ មេម៉ាយ​។ មួយឆ្នាំ​ក្រោយមក សម ត្រូវ​ពួក​ខ្មែរ ឥស្សរៈ​សង្ស័យថា​ចូល​ដៃជើង​ជាមួយ​ពួក​បារាំង​វិញ​។ មើលឃើញ​សេចក្តីស្លាប់​ដែល​អាន កើតមាន​ដល់​ជីវិត​ខ្លួន សម ក៏​គេចខ្លួន​មក​នៅ​ក្រុង​បាត់ដំបង​។ បួន​ថ្ងៃ​ក្រោយមក​ម្តាយ​សម ក៏​លាចាក​លោក​នេះ​ទៅទៀត ដោយសារ​ជម្ងឺ​អាសន្នរោគ​។ លុះ​បានធ្វើ​បុណ្យ​បូជាសព ម្តាយ​រួចរាល់​ហើយ សម ក៏​សំរេចចិត្ត​ធ្វើដំណើរ​ទៅ​រស់នៅ​ទីក្រុង​ភ្នំ​ពេញ​។ ពេលនោះ សម ទើបតែ​មាន​អាយុ ១៨​ឆ្នាំ ហើយ​ជាដំបូង​ដែល​សម មក​ស្គាល់​ទីក្រុង​ភ្នំពេញ​។​

    មកដល់​ទីក្រុង​ភ្នំពេញ សម ស្នាក់នៅ​ក្នុង​វត្ត​មហាមន្ត្រី​ជាមួយ​ព្រះ​ភិ​ក្​­­­​ខុ​សៅ ដែល និមន្ត​មកពី​ខេត្តបាត់ដំបង ព្រះ​ភិក្ខុ​អង្គ​នេះ​បាន ជួយ​ជ្រោមជ្រែង​រក​ការងារ​អោយ សម ធ្វើ​ក្នុង​ហាង​ជំនួញ​មួយ បាន​កំរៃ​ប្រចាំថ្ងៃ ១៥៛​។ សមបាន​ឈប់​ធ្វើការ​នៅក្នុង​ហាង​នោះ ដោយ​ពុំ​អាន​ទ្រាំទ្រ ពី​ការ​មើលងាយ​ពី​សំណាក់​កាប៉ូរ៉ាល និង​អ្នកធ្វើការ​មួយចំនួន​នៅ​ទី នោះ​។ សម បាន​សុំចូល​ធ្វើជា​កម្មករ​ហាង​ជំនួញ​ផ្សេងៗ និង​កិច្ចការ​រាជការ​ខ្លះ​ទៀតហើយ ផ្លាស់ប្តូរ​កន្លែង​ជារឿយៗ ដោយ​ពុំ​អាច​អត់ទ្រាំ​និង​ពាក្យសំដី​មើលងាយ​ពី​អ្ន​­­­​ក​ត្រួតត្រា​កន្លែង នោះបាន​។ ទីបំផុត សម សំរេចចិត្ត​ធ្វើជា​កម្មករ​ធាក់​ស៊ីក្លូ (​ត្រីចក្រយាន​)​។​
    (all readers's comments can help improve the information, as well as better social)