More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ​ក្រុម​អាជីវកម្ម​ដឹក​ដី​បញ្ចេញ​សម្តី​ប្រតិកម្ម​យ៉ាងខ្លាំងៗ​ទៅលើ​ក្រុម​មាន​ជញ្ជីង​ដាក់​ចល័ត​ថា​បាន​បង្ខំ​យកលុយ​ច្រើន​ធ្វើ​ឲ្យ​មាន​ការខឹង​យ៉ាងខ្លាំង​បន្ទោស​ដល់​ថ្នាក់ដឹកនាំ​
    Posted Wednesday, March 01, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 1759


    ​ខេត្តបន្ទាយមានជ័យ  ឥទ្ធិពល​កម្ពុជា   យោងតាម​សម្ដី​លោក​ច​ម្បា ប៊ុន​រដ្ឋ អ្នកបើករថយន្ត​ឲ្យ​លោក​ខ្លែង សុខ​ឃ្លី ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧​ពី​រឿង​ក្រុម​ជ​ញ្ចី​ង​ដាក់​ចល័ត​នៅ​ចំណុច​ផ្លូវ​៥៨​ភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ថា​ជា​ទង្វើ​អ​យុ​ត្តិ​ធ​ម៏​មកលើ​ក្រុម​រថយន្ត​ដឹក​ដី​នៅ​ចំណុច​ទួល​ពង្រ​ដោយ​ចោទប្រកាន់ថា​ក្រុម​ដឹក​ដី​ទាំងនោះ​ដាក់​អាច​ម៏​ដី​លើ​រថយន្ដ​លើស​ទម្ងន់​។​

    ​លោក​ច​ម្បា ប៊ុន​រដ្ឋ​បាន​និយាយថា​ភាព​អ​យុ​ត្តិ​ធ​ម៏​នេះ​មិនគួរ​ឲ្យ​មាន​បែបនេះ​តទៅទៀត​ទេ​ដោយ​ចោទ​មកលើ​ក្រុម​ដាក់​ជញ្ជីង​ចល័ត​ទាំងនោះ​ថា​ជា​ក្រុម​ចោរលួច​ឆ្មក់​ដាក់​ស្ទាក់ចាប់​ថ្លឹង​យកលុយ​តាមបែប​ប្រព​ន្ធ័​គម្រោង​ទុកជាមុន​ដោយបាន​ចោទប្រកាន់​យ៉ាង​មុតមាំ​ថា​ក្រុមអាជីវករ​រកស៊ី​ដឹក​អាច​ម៏​ដី​ទាំងនោះ​ល្មើស​និង​ច្បាប់​បាន​បំពាន់​ចង់​គេចកែ​មិន​ព្រម​បង់​ផាកពិន័យ​។​

    ​សម្ដី​របស់លោក​ដដែល​បាន​បន្តទៀតថា​ក្នុង​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧​ក្រុម​រថយន្ត​ដឹក​អាច​ម៏​ដី​នៅ​ចំណុច​ទួល​ពង្រ សង្កាត់​ផ្សារកណ្ដាល បាន​បើកបរ​តាមផ្លូវ​៥៨​របស់​ក្រុមហ៊ុន​ចិន​កំពុង​ស្ថាបនា​ហើយ​ក្រុមហ៊ុន​ចិន​ក៏បាន​អនុញ្ញាតិ​ឲ្យ​ក្រុម​រថយន្ត​ដឹក​ដី​ទាំងនោះ​បើកបរ​លើផ្លូវ​នោះ​ផងដែរ​ដោយ​យល់ថា​ធ្វើបែបនេះ​ផ្លូវ​បាន​ហាប់​ធឹង​ណែន​ល្អ​និង​ចំណេញ​អាច​ម៏​ដី​នៅពេលណា​រៀប​គម្រោង​ចាក់​បេតុង​។​
    ​រឿងរ៉ាវ​ទាំងនេះ​បានកើត​ឡើង​នៅ​ថ្ងៃ​បន្តបន្ទាប់​គឺ​តាំង​ថ្ងៃទី​១៧  ១៨  ១៩  ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយ​ក្រុម​ជញ្ជីង​ចល័ត​ទាំង​នោះបាន​ចាប់​ឃាត់​ធ្វើការ​ផាកពិន័យ​មកលើ​រថយន្ត​ចំនួន​១៣​គ្រឿងក្នុង​នោះ​មាន​រថយន្ត​ដឹក​ដំឡូង​មី​នៅ​ទីនោះ​ផងដែរ​តែ​ដោយ​ម្ចាស់​រថយន្ត​ដឹក​ដំឡូង​មី​ក្លាច​ដំឡូង​ខូច​ក៏បាន​ស្វែង​រកលុយ​បង់​ផាកពិន័យ​ឲ្យ​ទាន់ពេលវេលា​រួច​បានចេញ​ទៅដោយ​សុវត្ថិភាព​ទៅតាម​ផ្លូវជាតិ​។​

    ​ចំណែក​រថយន្ដ​ដឹក​ដី​ទាំងនោះ​មាន​ម្ចាស់​ផ្សេងគ្នា​អ្នកខ្លះ​ភ័យក្លាច​ក៏​បង់លុយ​នៅ​ថ្ងៃ​បន្តបន្ទាប់​ហើយ​បាន​បើក​ចេញទៅ​។​ដោយឡែក​រថយន្ត​ដែល​នៅសល​នោះ​ម្ចាស់​រថយន្ត​នោះបាន​មក​សាលាក្រុង​ប៉ោយប៉ែត​ដើម្បី​សុំ​កិច្ច​អន្តរា​គម​ន៏​ពី​លោក​អភិបាលក្រុង​ដោយ​យល់ថា​មានតែ​លោក​អភិបាលក្រុង​ទេ​ដើម្បី​សុំ​ចុះ​តំលៃ​តែ​ត្រូវ​លើកឡើង​ថាបើ​ឪពុក​ចាស់ជរា​ឪពុក​សុំ​កូន​វិញ​តើ​កូន​គិត​យ៉ាងណា​។​ម្ចាស់​រថយន្ត​ទាំងនោះ​ទាល់គំនិត​ក៏​សម្រាច​ប្រគល់​លុយ​ឲ្យ​ទៅ​ក្រុម​ជញ្ជីង​ចល័ត​ទាំងនោះ​ដែល​មិនអាច​ចុះ​តម្លៃ​បាន​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧​នៅ​កន្លែង​ដែល​ឃាត់​រថយន្ត​នៅ​ទី​កំពូក​ព្រៃ​នោះ​។ ការបង់​ផាកពិន័យ​នោះ​ពុំមាន​លក្ខខណ្ឌ​ណា​ច្បាស់លាស់​ទេ​ហើយ​ពុំមាន​វិក្កយបត្រ​ឲ្យ​មក​ម្ចាស់​រថយន្ត​ដឹក​ដី​ទាំង​នោះដែរ​បញ្ជាក់ថា​រថ​យន្ត​មួយគ្រឿង​ផាកពិន័យ​តាម​ទម្ងន់​លើស​តិច​ឬ​ច្រើន​។​

    ​រថយន្ត​មួយគ្រឿង​ក្រុម​ជញ្ជីង​ចល័ត​ទាំងនោះ​ឲ្យ​បង់​ផាកពិន័យ​ក្នុង​មួយ​តោន​បង់​៣០​ម៉ឺន​រៀល​បើ​និយាយ​ឲ្យ​ខ្លី​ក្នុង​រថយន្ត​មួយ​បង់​៤​លាន​រៀល រថយន្ដ​ទាំងអស់​១៣​គ្រឿង​ស្មើរ​និង​លុយ​ដុល្លារ​១​ម៉ឺន​៣​ពាន់​ដុល្លារ ហើយ​បាន​និយាយ​ថាបើ​នរណា​ប្រឆាំង​និង​ធ្លាក់បុណ្យ​ស​ក្ខ័​។​នេះ​តាម​សម្ដី​ម្ចាស់​រថយន្ត​
    ​ហេតុ​ការ​ណ៏​នេះ​លោក ច​ម្បា ប៊ុន​រដ្ឋ បាន​សាកសួរ​ទៅ​ក្រុមមន្ត្រី​ដាក់​ជញ្ជីង​ចល័ត​ថា​មកពី​ទីណា​តែ​ត្រូវបាន​មន្ត្រី​ទាំងនោះ​ថា​មកពី​ទីក្រុង​ភ្នំពេញ​ហើយ​បាន​បញ្ជាក់ថា​ពេលកន្លងមក​ពុំ​ឃើញ​មាន​ជញ្ជីង​ចល័ត​ដាក់​តាមផ្លូវ​ដែល​កំពុង​កសាង​ស្ថាបនា​នោះទេ​។​

    ​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​អ្នកសារព័ត៌មាន​មិនអាច​ធ្វើការ​ទំនាក់ទំនង​ស្វែងរក​មន្ត្រី​ជញ្ជីង​ចល័ត​ទាំង​នោះបានទេ​ដើម្បី​សុំ​ការបកស្រាយ​បំភ្លឺ​ក្នុងករណីនេះ​និង​តាមដាន​ពី​បញ្ជា​ដែល​បានកើត​ឡើង​នៅ​លេខ​ក្រោយ​យកមក​ចុះផ្សាយ​៕
    (all readers's comments can help improve the information, as well as better social)