More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • មាឃបូជា គឺ​រំលឹក​ដល់​គ្រា​សំខាន់​អស្ចារ្យ​ពីរ​យ៉ាង​
    Posted Friday, February 10, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Much More , Religion Beliefs | Read 2709


    ​មាឃបូជា គឺជា​ពិធីបុណ្យ​មួយ​យ៉ាង​ដែរ ដែល​ពុទ្ធសាសនិក​នាំគ្នា​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ពេញ​បរ​មី ខែមាឃ​។ គេ​កំណត់​យក​ថ្ងៃ​ពេញ​បរ​មី​( ១៥​កើត​) ខែមាឃ​ព្រោះ​ថ្ងៃខែ​នេះ​ទាក់ទង​នឹង​ពុទ្ធ ប្រវត្តិ​ដូច​ពិសាខបូជា​ដែរ​។ មាឃបូជា គឺ​រំលឹក​ដល់​គ្រា​សំខាន់​អស្ចារ្យ​ពីរ​យ៉ាង បើតាម​ការ​ស្តាប់​ធម្មទេសនា​

    -​ទី​1: គឺ​រំលឹក​ទៅដល់​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ បាន​ជួប​ជាមួយនឹង​ភិក្ខុ​ដោយ​ចៃដន្យ ចំនួន 1,250​អង្គ ហើយ​ព្រះអង្គ​ក៏បាន​ធ្វើការ​សម្តែងធម៌​អប់រំ​ជាច្រើន ដែលជា​បេះដូង និង​គោលការណ៍​គ្រឹះ របស់​ពុទ្ធសាសនា​។ នេះ​ក៏​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​ពុទ្ធសាសនា ត្រូវបាន​ចាប់កំណើត​ឡើង​។​

    -​ទី​2: រំលឹក​ដល់​គ្រា ដែល​ព្រះសម្មាសម្ពុទ្ធ បានដាក់​ព្រះ​សង្ខារ​នៅ​ថ្ងៃអាទិត្យ ទី​15​កើត​ខែមាឃ ដោយ​ប្រកាសថា​ព្រះអង្គ នឹង​លាចាក​លោកា នៅ​កំឡុង​បី​ខែ​ទៀត​។ នេះ​ក៏​ជាការ​អប់រំ​មួយ ដែល​បង្ហាញថា មនុស្ស​ក្នុង​ពិភពលោក​នេះ រមែង​ត្រូវស្លាប់​ទៅវិញ​នៅ​ថ្ងៃ​ណាមួយ ព្រោះ​សូម្បីតែ​ព្រះអង្គ​ដែល​បាន​ត្រាស់ដឹង​ទៅហើយ ក៏ត្រូវ​ចូល​បរិនិព្វាន​ដែរ​។ ហេតុនេះ ចូរ​ព្យាយាម សាង​អំពើ​ល្អ​ទៅកាន់​មនុស្ស​គ្រប់គ្នា និង​តបស្នង​សងគុណ មនុស្ស​ជាទី​ស្រលាញ់​របស់​យើង អោយបាន​ច្រើន តាម​ដែល​អាចធ្វើ​ទៅបាន​។​

    ​ពិធីបុណ្យ​មាឃបូជា ប្រព្រឹត្តិ​ទៅ​នៅពេល​យប់​ក្នុង​វត្ត​អារាម​នីមួយៗ​។ តាម​ទំនៀម​ពុទ្ធបរិស័ទ ត្រូវ​ដើរ​ប្រទក្សិណ​ព្រះវិហារ​៣​ជុំ​សិន​មុននឹង​ចូល​។ គេ​យក​ទេយ្យវត្ថុ​រៀប​ដាក់​នៅមុខ​ពុទ្ធរូប រួច​អុជ​ទៀនធូប​។ លុះ​ជួបជុំគ្នា​ហើយ​ព្រះសង្ឃ​១​អង្គ​ដែល​ចាស់​វង្សា​ជាងគេ​សូត្រ​សិក្ខាបទ​។ បន្ទាប់មក​ព្រះសង្ឃ​២​អង្គ ដែល​គង់​នៅមុខ​ទេយ្យវត្ថុ​សូត្រ​សរសើរ គុណព្រះពុទ្ធ​(​ពុទ្ធគុណ​) លុះ​ចប់​អត្ថបទ​ខាងដើម ព្រះសង្ឃ​ត្រូវ​សម្តែង​ទេសនា អំពី​ជីវប្រវត្តិ​របស់​ព្រះពុទ្ធ​។ ការសូត្រ ពុទ្ធគុណ និង​សម្តែង​ទេសនា​ប្រព្រឹត្តិ​ឆ្លាស់គ្នា​រហូតដល់​អា​ធ្រា​ត្រកាល​រហូតដល់​ភ្លឺ​។ ពេលនោះ គេ​ប្រគេន​យាគូ​ដល់​ព្រះសង្ឃ​ដើម្បី​បញ្ចប់​ពិធីបុណ្យ​។​

    ​សូម​ជូនពរ​បងប្អូន​គ្រប់គ្នា ទទួលបាន​កុសលផល​បុណ្យ​ច្រើនៗ ក្នុង​ថ្ងៃ​មាឃបូជា​នេះ​!
    (all readers's comments can help improve the information, as well as better social)