More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ករណី​រឹត​ក​សម្លាប់​កូនស្រី​មន្ត្រី​រដ្ឋសភា​ប្លន់​យក​ទ្រព្យសម្បត្តិ​, កម្លាំង​នគរបាល​តាម​ចាប់​ជនដៃដល់​បាន​ហើយ គឺជា​ពូ​បង្កើត
    Posted Friday, February 10, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 5781


    (​ភ្នំពេញ​)៖ ករណី​កូនស្រី​មន្ត្រី​រដ្ឋសភា ត្រូវគេ​ចូលទៅ​រឹត​ក​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ ដល់​ក្នុង​បន្ទប់ ខណ្ឌ​ច្បារអំពៅ ត្រូវបាន​កម្លាំង​នគរបាល​តាម​ចាប់​ជនដៃដល់​បាន​ហើយ គឺជា​ពូ​បង្កើត​របស់​ជនរងគ្រោះ​តែម្តង​។​

    ​លោក ម៉ៅ សឿត អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​ប្រាប់​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​ករណី​ឃាតក​ម្មរឹតក​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ នាយ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ជួន សុវណ្ណ បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ សហការគ្នា រហូត​តាម​ចាប់​ជនសង្ស័យ​បាន នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល នា​ថ្ងៃទី​១០ ខែកុម្ភ​: ឆ្នាំ​២០១៧​នេះ​។​

    ​លោក​បាន​បញ្ជាក់ថា «​យើង​បាន​ហើយ​ធ្វើការ​ស្រាវជ្រាវ​និង​មាន​កាំ​ម៉ា​សុវត្ថិភាព ហើយ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ និង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ក៏​ឈានទៅដល់​ការ ឃាត់​បាន​បុរស​ជនសង្ស័យ​ជា ជនដៃដល់​ត្រូវជា​ពូ​បង្កើត​តែម្តង​»​។​

    ​សម្រាប់​មូលហេតុ​វិញ ជនសង្ស័យ​បាន​សារភាពថា មកពី​ខ្វះខាត​លុយ​ដើម្បី​ចិញ្ចឹម​គ្រួសារ​។​

    ​សូមបញ្ជាក់ថា នារី​កូន​របស់​មន្ត្រី​រដ្ឋសភា ត្រូវ​ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ ចូលទៅ​រឹត​ក​សម្លាប់ចោល​ដល់​ក្នុង​បន្ទប់ដេក ប្លន់​យក​ទ្រព្យសម្បត្តិ​ជា​គ្រឿងអលង្ការ និង​ទូរស័ព្ទដៃ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅវេលា​ម៉ោងជាង​១១ ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​។​

    ​អំពើ​ប្លន់​សម្លាប់​នេះ បានកើត​ឡើង​នៅ​ចំណុច​ផ្ទះ​លេខ​៤៤៣ តាមផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ព្រែក​ជាង​ព្រហ្ម សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​សព​នារី​រងគ្រោះ​ឈ្មោះ ពៅ សុភ័ក្ត្រ អាយុ​២២​ឆ្នាំ មុខរបរ​នៅផ្ទះ ត្រូវបាន​ជនដៃដល់​យក​ខ្សែភ្លើង រឹត​ក​បណ្ដាល​សម្លាប់​ក្នុង​បន្ទប់ដេក ដោយសារតែ​ក្មេងស្រី​តូច​ម្នាក់ ដែលជា​ប្អូនស្រី​របស់​នារី​រងគ្រោះ បាន​ស្រែកយំ​យ៉ាងខ្លាំង​។ នៅពេល​កើតហេតុ​នេះ ខណៈ​ឪពុកម្តាយ​របស់​នាង បានចេញ​ទៅធ្វើ​ការបាត់​៕
    (all readers's comments can help improve the information, as well as better social)