More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ហួសចិត្ត​ទេ​? សាលា​ល្បីឈ្មោះ​មួយ នាំ​កូនសិស្ស​ទៅ​ទស្សនកិច្ច​សិក្សា​នៅតាម​ខេត្ត ហើយ​បណ្តោយអោយ​ក្មេង​ជួប​គ្រោះថ្នាក់​និង​ប្រាប់​អាណាព្យាបាល​ថា​មាន​ធានារ៉ាប់រង​សង $300 លើ​ជីវិត​ក្មេង​
    Posted Friday, December 30, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 7241


    មាន​ហេតុការណ៍​ដ៍​ភ្ញាក់ផ្អើល​មួយ​ស្រប​ពេលដែល សាលាដ៍​ល្បីឈ្មោះ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ បាន​នាំ​សិស្ស​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ខេត្តកណ្តាល ហើយ​ស្រាប់តែ​កូនសិស្ស​ម្នាក់​ជួប​គ្រោះថ្នាក់​រអិល​ធ្លាក់​ពីលើ​ជណ្តើរ​ភ្នំ​បណ្តាលអោយ​រងរបួស​ធ្ងន់​រហូតដល់​ថ្នាក់​បញ្ជូន​ទៅកាន់​បន្ទប់​សង្គ្រោះបន្ទាន់ តែ​ពី​ដំបូល​ឡើយ​ខាង​សាលា​ទូរស័ព្ទ​ប្រាប់ថា គ្រាន់តែ​ត្រូវ​ក្បាល​ហើយ​អាច​ដេរ​បន្តិច​តែប៉ុណ្ណោះ កូ​ម​បារ​ម្មណ៍​អី​ព្រោះ​មាន​ពេទ្យ​សាលា​មកជា​មួយ​។​

    ​ក្នុង​អាណាព្យាបាល​សិស្ស​រូបនោះ​បាន​រៀបរាប់​នៅលើ Facebook ថា​៖  អ្វីដែល​តក់ស្លុត​បំផុត​ពេលដែល​សាលា​ដឹក​កូន​ខ្ញុំ​មកដល់​ពេទ្យ​ភ្នំពេញ គឺ​កូន​របស់ខ្ញុំ​ខ្លួន​ស្រោច​ឈាម​ជោក​ហើយ​ពេទ្យ​មិន​ទទួល​ទៀត​ព្រោះ​របួសធ្ងន់​ពេក​ត្រូវ​ទៅ​ពេទ្យ​កុមារ​ទើប​មានលទ្ធភាព​មើល​បាន​។​ខ្ញុំ​ចង់​សួរថា​ហេតុ​អី​បានជា​សាលា​ចាំបាច់​កុហក​ម្តាយ​ក្មេង ?​ហេតុ​អី​យក​ក្មេង​ទៅជា​មួយ​មិន​មើល​ក្មេង​ឱ្យបាន​ល្អ​ផង​?​បើតាម​ផ្លូវ​កូន​ខ្ញុំ​ខ្សោះ​ឈាម​អស់​តើ​អ្នក​គិត​យ៉ាងណា​?​សាលា​ថា​របួស​តិចតួច​តែ​ចូល​ពេទ្យ​អស់​៣​ទើប​មាន​ពេទ្យ​ទទួល​មើល​កូន​ខ្ញុំ​។ រយះពេល​៤​ថ្ងៃ​មិនមាន​តំណាង​សាលា​មក​សួរនាំ​កូន​ខ្ញុំ មកជួប​ខ្ញុំ​ទើប​ខ្ញុំ​ណាត់ជួប​គ​ណះ​គ្រប់គ្រង​សាលា​វិញ​ដោយ​ខ្លួនឯង​។​ជា​រឿង​ដែល​គួរឱ្យ​អស់សំណើច​មួយ​សាលា​បែរជា​ឆ្លើយ​ដោះសា​រថា​និស្ស័យ​ក្មេង​គេ​មិនអាច​គ្រប់គ្រង​បាន មិនអាច​ជួល​បុគ្គលិក​កាន់​ដៃ​ក្មេង​១​ៗ​បានទេ​ទាល់តែ​ក្មេង​ចូលរួម​សហការ ។​

    ​ចង់​សួរថា​ធ្វើ​គ្រូ​មិន​ស្គាល់​ថា​ក្មេង​បកប្រែ​ថា​ម៉េច​ទេ​? បើ​ដឹងថា​គ្រប់គ្រង​ក្មេង​ច្រើន​មិនបាន​ហេតុ​អី​យក​កូន​ខ្ញុំ​ទៅ​?​សួរថា​ហេតុ​អី​បណ្តោយឱ្យ​ក្មេង​ឡើង​ភ្នំ​ស្រេច​តែ​ចិត្ត​ចឹ​ង​មិនមាន​គ្រូ​ឃាត់​ខាង​សាលា​បែរជា​ថា​គាត់​មិនបាន​បង្ខំ​ហើយក៏​មិនបាន​ឃាត់​ក្មេង​ដែរ​នេះ​ជា​សេរីភាព​នៃ​ការលេង​របស់​ក្មេង​និយាយ​មក​ឡើង​ឈ្លើយ មុន​ហ្នឹង​ឱ្យ​កូន​ទៅជា​មួយ​សាលា​ខ្ញុំ​បាន​សាកសួរ​សព្វគ្រប់​ទៅ​សាលា​ថា​មាន​គ្រូ មាន​សន្តិសុខ​មើល​ការខុស​ត្រូវមាន​ពេទ្យ​ទៅទៀត​តែ​ដល់​កូន​ខ្ញុំ​របួស​រកតែ​បង់​រុំ​ឱ្យ​កូន​ខ្ញុំ​គ្មាន​គឺមាន​តែ​សំឡី​ទប់​ឈាម​មក​តាមផ្លូវ​។​

    ​តែ​លទ្ធផល​កូន​ខ្ញុំ​រងគ្រោះ​ធ្ងន់​ចូល​សង្គ្រោះបន្ទាន់​បាន​ត្រឹម​ថា​សោកស្តាយ​ជាការ​ភ្លាត់ស្នៀត​របស់​ក្មេង​ទៅវិញ​។​និយាយ​ឡើង​មាន​ធានារ៉ាប់រង​សង 300$ ជីវិត​ក្មេង ការឈឺចាប់ ការភ័យខ្លាច​របស់​កូន​អ្នក​គិតថា​ម្តាយ​គេ​រីករាយ​ទទួល​ទេ​?​សាលា​អាង​លុយ​300$​ហ្នឹង​មែន​បាន​គ្មាន​ការ​ប្រុង​ប្រ​យ​ត្ន័​ចឹ​ង​? នេះ​ជាការ​ឈឺចាប់​ដែល​មិនអាច​បំភ្លេចបាន​និង​ជា​មេរៀន​ដល់​ឪពុកម្តាយ​គ្រប់រូប​ដែលមាន​ទំនុកចិត្ត​ផ្ញើ​កូន​ឱ្យ​រៀន​ជាមួយ​សាលា​នេះ​គឺ​ពេល​មាន​គ្រោះថ្នាក់ ស្រាល ធ្ងន់ និង​ក្បែរ​អស់​ជីវិត​គេ​មិន​ទទួលខុសត្រូវ​ទេ មិនមាន​តំណាង​ចេញមក​ដោះស្រាយ​ទេ គឺ​ទះ​គូទ​ដើរចេញ​ឆ្លើយ​យករួចខ្លួន​។ ទោះជា​យ៉ាងណាក្តី​នេះ​គ្រាន់តែ​ជាការ​រៀបរាប់រ​បស់បង​ស្រី​ម្នាក់​នៅលើ Facebook តែប៉ុណ្ណោះ ដោយ​យើង​មិនអាច​សន្និដ្ឋាន​បានទេ​ថា សាលា ខុស​រឺ​ត្រូវ​នោះ ដូច្នេះ​សូម​ប្រិយមិត្ត​មេត្តា​ពិចារណា​ដោយ​ខ្លួនឯង​៕

    (all readers's comments can help improve the information, as well as better social)