ភ្នំពេញ៖ ពិតជាគួរឲ្យអាណិតណាស់!
បុរសវ័យជាង៣០ឆ្នាំម្នាក់
ខណៈកំពុងធ្វើដំណើរដោយថ្មើរជើងតាមចិញ្ចើមផ្លូវសុខៗ
ស្រាប់តែត្រូវរថយន្ដជាច្រើនគ្រឿងដែលបើកបញ្ច្រាសទិសជ្រុលមកបុក
ជាបន្តបន្ទាប់ បណ្ដាលឲ្យដួលខ្ទាតជាច្រើនត្រឡប់ បែកទាំងក្បាល
ដាច់ទាំងដៃ និងជើងស្លាប់បាត់បង់ជីវិតភ្លាមៗ
ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌ ។
លោកអនុសេនីយ៍ទោ មាស ថន នាយនគរបាលប៉ុស្ដិ៍បាក់ខែង បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរដ៍រន្ធត់ដែលបណ្ដាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិតនេះ បានកើតឡើងនៅវេលាម៉ោង០៩៖២៥នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចចន្លោះស្ពានលេខ៩និងលេខ១០ ទ ល់មុខបុរីហាយលែន តាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិត ក្នុងក្រុមទី១៧ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមតាសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីជនរងគ្រោះ ជាបុរសម្នាក់ដែលមិនស្គាល់ពីអត្តសញ្ញាណ អាយុប្រហែល៣៥ឆ្នាំ ស្លៀកខោខ្លីពណ៍ខ្មៅ អត់ ពាក់អាវ បានដើរតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុង ទិសដៅ ពីត្បូងទៅជើងខណៈដើរមកដល់ខាងមុខបុរីហាយលែន ដែលជាចំណុចកើតហេតុពុំទាន់មានភ្លើងបំភ្លឺផ្លូវផងនោះស្រាប់តែមានរថយន្ដជាច្រើនគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង យ៉ាងលឿនបានជ្រុលចង្កូតមកបុកជនរងគ្រោះជាបន្តបន្ទាប់បណ្ដាលឲ្យដួលខ្ទាតប៉ើងជាច្រើនត្រឡប់បែកទាំងក្បាល ដាច់ដៃជើងស្លាប់ក្នុងថ្លុកឈាមយ៉ាងអា ណោចអាធម៌ ។
ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកអនុសេនីយ៍ទោ មាស ថន នាយនគរបាលប៉ុស្ដិ៍បាក់ខែង បានសហការចុះត្រួតពិនិត្យព្រមទាំងបានរៀបចំ យក សាកសព បញ្ជូនទៅតម្កល់ទុកនៅវត្តបាក់ខែង ដើម្បីរង់ចាំបងប្អូនក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

(all readers's comments can help improve the information, as well as better social)