ខេត្តបាត់ដំបង ៖ ម្ចាស់កន្លែងប្តូរប្រាក់ និងវេរលុយវីងម្នាក់បានស្រឡាំងកាំងស្ទើរតែដួលសន្លប់ទៅហើយ បន្ទាប់ពីទទួលក្រដាស់ប្រាក់១ដុល្លារ១៧សន្លឹក តែបែរជាមើលទៅឃើញថាសុទ្ធតែក្រដាស់១០០ដុល្លារទាំងអស់ទៅវិញ ។
ហេតុការណ៍មិននឹកស្មានដល់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង២រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះប្តូរប្រាក់ និងវេរលុយវីង មួយកន្លែងនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់កន្លែងប្តូរប្រាក់ និងវេរលុយវីង ឈ្មោះ លឹម ជូរឈឹក ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិកើតហេតុ ។
ប្រភពបានឲ្យដឹងទៀតថា មុនពេលកើតហេតុមានបុរសវ័យចំណាស់២នាក់បានមកកន្លែងស្ត្រីរងគ្រោះ ដោយយកលុយ១៧០០ដុល្លារថាប្តូរជាលុយខ្មែរវិញ ដោយសរុប៦លាន៩៧ម៉ឺនរៀល ។ ពេលកំពុងដូរលុយនោះក៏បាននិយាយថាម្តងចង់ដូរលុយបន្ថែមទៀត ម្តងថាចង់វេរលុយ និយាយចុះនិយាយឡើងហាក់ដូចជាចេះឆ្ពិនភ្នែកអ៊ីចឹងធ្វើឲ្យម្ចាស់កន្លែងប្តូរប្រាក់ និងវេរលុយវីងនោះមើលឃើញក្រដាស់ប្រាក់១ដុល្លារទាំង១៧សន្លឹកឃើញជាក្រដាស់១០០ដុល្លារ ទោះបីជាមើល និងរាប់ជាច្រើនលើកច្រើនសារក៏ដោយ ។
ប្រភពបញ្ជាក់ថា បន្ទាប់ពីបានលុយដល់ដៃហើយ ជនសង្ស័យទាំង២នាក់បានចាកចេញទៅបាត់ ចំណែកស្ត្រីម្ចាស់កន្លែងប្តូរប្រាក់ និងវេរលុយវីង ហាក់ដូចជាមានអារម្មណ៍មិនអស់ចិត្តក៏ដកលុយដុល្លារទាំងនោះពីថតតុមកពិនិត្យ និងរាប់ម្តងទៀត ស្រាប់តែឃើញសុទ្ធតែក្រដាស់១ដុល្លារទាំងអស់ទៅវិញ ធ្វើឲ្យស្ត្រីរូបនោះស្រឡាំងកាំងស្ទើរតែសន្លប់ទៅហើយ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចក៏បានចុះទៅពិនិត្យកាមេរ៉ាសុវត្ថិភាព ដើម្បីកំណត់មុខសញ្ញាទាំង២នាក់នោះដើម្បីស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ។
នេះក៏ចាត់ទុកជារឿងចម្លែក មិនគួរឲ្យជឿ ហើយក៏ជាមេរៀនដ៏ជូរចត់មួយសម្រាប់អ្នកបើកអាជីរវកម្មប្តូរប្រាក់ និងវេរលុយវីងទាំងអស់ គួរតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវប្រហែសសូម្បីបន្តិចឡើយ ។។។

(all readers's comments can help improve the information, as well as better social)