ភ្នំពេញ៖ កម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សាន សុងហៀង ហៅ ហៀង ប្រភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ពីបទបង្ហោះរូបភាពអាអាភាសរបស់ក្មេងស្រី តាមបណ្តាញសង្គម Facebook និងគំរាមទារប្រាក់ ស្ថិតនៅហាង Internet នៅផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
មន្ត្រីនគរបាលនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ជនសង្ស័យជាមនុស្សចូលចិត្តចំណាយពេល ប្រើប្រាស់បណ្តាញសង្គម Facebook ដោយរូបគេមានគណនីចំនួន ១១គណនី ដែលគណនីបង្កើតផ្ទាល់ខ្លួនចំនួន៥ និងគណនី៦ទៀត គឺលួចយកលេខសំងាត់អ្នកដទៃ មកធ្វើកម្មសិទ្ធិរបស់ខ្លួន។ ការប្រើប្រាស់ Facebook នេះ ជនសង្ស័យពុំបានដាក់រូបផ្ទាល់ខ្លួនទេ ដោយហេតុគេមិនស្អាត ដូចនេះរូបគេ បានប្រើប្រាស់រូបថតអ្នកដទៃ មកក្លែងបន្លំជារបស់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍មិត្តភក្តិលើ Facebook ពិសេសក្មេងស្រីៗ។
សមត្ថកិច្ចបញ្ជាក់ទៀតថា នៅពាក់កណ្តាលឆ្នាំ២០១២ ជនសង្ស័យបានស្គាល់កុមារីរងគ្រោះ ឈ្មោះ ឆ ម អាយុ១៤ឆ្នាំ លើ Facebook ហើយបានស្រឡាញ់គ្នា ក្រោយពីស្គាល់គ្នាបានមួយរយៈពេល។ បន្ទាប់ពីស្គាល់គ្នាប្រមាណកន្លះឆ្នាំ គឺកំឡុងឆ្នាំ២០១៣ ជនសង្ស័យបានលួងលោម កុមារីរងគ្រោះឲ្យផ្ញើរូបភាព និងវីដេអូអាក្រាត មកឲ្យខ្លួន កុមារីរងគ្រោះក៏ព្រមផ្ញើរូបភាព និងវីដេអូមួយចំនួន ឲ្យជនសង្ស័យ។ ក្រោយមកឆ្នាំ២០១៤ ជនសង្ស័យដឹងថា កុមារីរងគ្រោះលួចមានសង្សារថ្មី ដូច្នេះធ្វើឲ្យគេខឹងសម្បា ហើយបានបង្ហោះរូបភាពអាក្រាត របស់កុមារីរងគ្រោះលើបណ្តាល Facebook។ ជាថ្នូរនឹងការលុបរូបភាពអាក្រាត របស់កុមារីរងគ្រោះ ជនសង្ស័យតម្រូវឲ្យកុមារីផ្ទេរប្រាក់ឲ្យខ្លួន តាម wing ឬ True Money។
សមត្ថកិច្ចបន្តថា ជនសង្ស័យបានបន្តធ្វើសកម្មភាព បង្ហោះរូបភាពអាក្រាតក្មេងស្រី ប្រមាណ៣-៤ដង ដោយសារការបង្ហោះនេះ ត្រូវបានលុបពី Facebook លុះត្រាក្មេងស្រីវេប្រាក់ឲ្យគេ ដោយកំឡុងខែមិថុនា ឆ្នាំ២០១៥ រហូតដល់ថ្ងៃឃាត់ខ្លួន ជនសង្ស័យបានទទួលប្រាក់ ចំនួនប្រហែល១៥ដង ដោយម្តងៗពី១០ទៅ២០ដុល្លារ។
មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ថ្ងៃចុងក្រោយដែលជនសង្ស័យទទួលប្រាក់ ពីកុមារីរងគ្រោះ គឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ហើយដោយមានការដុតដៃដុតជើង ស្រាវជ្រាវមុខសញ្ញា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។
បន្ទាប់ពីការសួរចម្លើយជនសង្ស័យ បានសារភាព ហើយបច្ចុប្បន្ននគរបាល បានបញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ជាមួយគ្នានេះដែរ សមត្ថកិច្ច សូមធ្វើការក្រើនរំលឹកដល់បងប្អូន ដែលនិយមប្រើប្រាស់បណ្តាញសង្គម Facebook សូមប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការចាញ់បោកជនខិលខូច ដែលប្រើប្រាស់បណ្តាញ សង្គម FacebooK ធ្វើសកម្មភាពឆបោកផ្សេងៗ៕

(all readers's comments can help improve the information, as well as better social)