រាជធានីភ្នំពេញ៖ នៅម៉ោង១០៖៣០នាទីយប់ថ្ងៃអាទិត្យនេះ តាមបណ្តោយផ្លូវ២៨៩ ត្រង់កន្លែងសាងសង់ស្ពានអាកាសតិចណូ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក មានរថយន្តLexus Rx300 ពណ៌ខ្មៅ ក្នងទិសដៅពីជើងទៅត្បូង បានបើកបុកក្បាលចុះស្ពានក្រោមដីថ្មី បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខរថយន្ត ក្រោយពីកើតហេតុម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់ តែត្រូវបានគេសង្ស័យប្រហែលជារថយន្តរបស់មន្ត្រីប៉ូលិស។
ភ្នាក់ងារព័ត៌មានបានរាយការណ៍បន្តទៀតថា បន្ទាប់ពីរថយន្ត Lexus RX300 ពណ៌ខ្មៅបើកបុកហើយ ម្ចាស់បានរត់ចោលរថយន្ត ក៏មានបុរសម្នាក់ជិះរថយន្តមក Lexus RX330 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AD-3839 មកកាងរថយន្តបង្កហេតុ (Lexus RX300) ដោយបានជេរ និងហាមអ្នកកាសែតទាំងអស់មិនឲ្យថតរូបភាព ហើយបានវ៉ៃអ្នកយកព័ត៌មាន របស់ទូរទស្សន៍ហង្សមាស និងអ្នកសារព័ត៌មានផ្សេងៗទៀត ព្រមទាំងចាប់យកកាមេរ៉ាបោកចោលធ្វើឲ្យ អ្នកឃើញហេតុការណ៌នៅទីនោះ ព្រមទាំងអ្នកកាសែត ខឹងសម្បារយ៉ាងខ្លាំង នឹងបាននាំគ្នាព្រួតវាយទៅលើបុរសដែលមកកាងនោះ បែកនឹងឈាមមុខ ក្រោយមកប៉ូលិសបានឃាត់ខ្លួនជនដែលជិះរថយន្តទំនើបនោះ ទៅសួរនាំនៅប៉ុស្តិ៍ទឹកល្អក់ទី១ ខណ្ឌទួលគោក ព្រោះបានវាយអ្នកកាសែត និងបោកកាមេរ៉ាទៀតផង។ បុរសដែលកាង ហើយត្រូវគេវាយនោះទំនងជាមន្ត្រីនគរបាល ឬយោធា៕
សូមទស្សនាវិដេអូ នៅកន្លែងកើតហេតុ-->

(all readers's comments can help improve the information, as well as better social)