More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • កម្មករ​ស្លាប់​ជាង១៨​នាក់​នៅ​ស្រុក​ស្វាយទាប ដោយសារ​រថយន្តក្រុង​វៀតណាម​បុក ទាំង​ព្រលឹម​
    Posted Thursday, May 21, 2015 | By: Popzone Asia | Posted in  Nation , Social News | Read 2115


    ​​ខេត្តស្វាយរៀង ៖ បើតាម​អ្នក​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹង​នៅ​ប្រហែល​ពីរ​ម៉ោង​មុននេះ​មាន ហេតុការណ៍​មួយ​បានកើត​ឡើង​គឺមាន​រថយន្តក្រុង​វៀតណាម​មួយ​បាន​បុក​រថយន្ត​ដឹក ​កម្មករ​ស្លាប់​ជាង​១៨នាក់​នៅ​ស្រុក​ស្វាយទាប​។​

    ​យ៉ាងហោចណាស់​ កម្មករ​ប្រុស​-​ស្រី​ជាង១៥នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ នៅ​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៩ ឧសភា ២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ដើម​ពោធិ៍ ឃុំ​ត​ណ្តៀ​ង​រាយ ស្រុក​ស្វាយទាប ដោយសារ​រថយន្តក្រុង​វៀតណាម​បុក​រថយន្ត​ដឹក​កម្មករ​។​

    ​សេចក្តីរាយការណ៍​បន្ត​ថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្តក្រុង​វៀតណាម​បើក​ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​កើត​គ្រោះថ្នាក់ រថយន្តក្រុង​វៀតណាម​បាន​បើក​ជែង​វ៉ា​រថយន្ត​មួយ​ផ្សេងទៀត ទើប​ទៅបុក​រថយន្ត​ដឹក​កម្មករ​ដែល​បើក​បញ្ច្រាស​ទិស​គ្នា​ចំ​ពីមុខ​ពេញ​ទំហំ​ តែម្តង។​

    ​ក្រោយ​ហេតុការណ៍​នេះ​គេ​ឃើញ​មាន​កម្មករ​តែ​ម្នាក់​គត់​ដែល ​នៅរស់​ហើយ​របួសធ្ងន់​នោះ​ថែមទៀត ហើយ​អ្នកបើកបរ​រថយន្ត​បង្ក​ជា​ជនជាតិ​វៀតណាម បាន​ត្រូវ​ឃាត់ខ្លួន​ភ្លាមៗ​នៅ​កន្លែងកើតហេតុ។​
    (all readers's comments can help improve the information, as well as better social)